អារ៉ាខាវ៉ា មេនេចម៉ិន ឯ.ក

អារ៉ាខាវ៉ា មេនេចម៉ិន ឯ.ក គឺជាក្រុមហ៊ុនដែលបំបែកចេញពីក្រុមហ៊ុនអារ៉ាខាវ៉ា ខូ អិលធីឌី ប៉ុន្តែស្ថិតក្រោមម្ចាស់តែមួយគឺលោក បណ្ឌិត យ៉ាស៊ូម៉ូតូ ខេមមូរី ។  ក្រុមហ៊ុនមួយនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2022 ហើយគោលដៅចម្បងគឺជួយសម្រួលដល់ដំណើរការរស់នៅរបស់ម្ចាស់បន្ទប់ខុនដូនីមួយៗដែលកំពុងរស់នៅលើខុនដូលំនៅឋានអារ៉ាខាវ៉ា១ បន្ទាប់ពី ពួកគេបានទិញយូនីតនិងស្នើចូលរស់នៅ ដូច្នេះហើយ ការិយាល័យកណ្តាលរបស់ក្រុមហ៊ុនគឺមានទីតាំងនៅខុនដូ លំនៅឋានអារ៉ាខាវ៉ា១ ផ្ទាល់។ អារ៉ាខាវ៉ា មេនេចម៉ិន គ្រប់គ្រងសណ្តាប់ធ្នាប់ការរស់នៅខុនដូ នឹងធានាថា អ្នករស់នៅទាំងអស់មានរបៀបរស់នៅត្រឹមត្រូវ បំពេញតាមស្តង់ដារផ្សេងៗ និងជាពិសេសនាំមកនូវភាពសុខសាន្តដល់សហគមន៍ខុនដូ ទាំងមូល ។