អារ៉ាខាវ៉ា ថោន​​ សឃ្វែរ

អារ៉ាខាវ៉ា ថោន សឃ្វែរ (Arakawa Town Square) ជាគម្រោងទី៤របស់ក្រុមហ៊ុនអារ៉ាខាវ៉ា ខូអិលធីឌី ដែល គម្រោងហាងទំនើបនេះមានទីតាំងនៅជាន់ផ្ទាល់ដី ក្រោមអគារខុនដូទាំង១៦របស់ខុនដូអារ៉ាខាវ៉ាទី១ ក្នុងសង្កាត់ទឹកថ្លា រាជធានីភ្នំពេញ។ ការបង្កើតអោយមានហាងទំនើបនេះ គឺក្នុងគោលបំណងទ្រទ្រង់ការរស់នៅប្រចាំថ្ងៃរបស់លោក លោកស្រីដែលរស់នៅលើខុនដូផ្ទាល់ក៏ដូចជាសហគមន៍ដែលនៅក្បែរៗនេះផងដែរ។ អារ៉ាខាវ៉ា ថោន សឃ្វែរ ធ្វើការជួលអោយអាជីវករដែលមានគោលបំណងបើកអាជីវកម្ម ចម្រុះគ្នាផ្សេងៗដូចជា ក្លិបហាត់ប្រាណ ហាងកាហ្វេសម័យថ្មី ហាងសំលៀកបំពាក់ ហាងកែសម្ផស្សបុរសនារី សួនអាហារដ៏សំបូរបែប ផ្សារទំនើបលក់អាហារ ក៏ដូចជាហាងជាច្រើនដទៃទៀតដើម្បីផ្តល់ភាពងាយស្រួលដល់ម្ចាស់យូនីតខុនដូនីមួយៗ។ គួរបញ្ជាក់ដែរថា គម្រោងហាងទំនើប អារ៉ាខាវ៉ា ថោន សឃ្វែរ កំពុងចាប់ដំណើរការជាផ្លូវការហើយនាពេលសព្វថ្ងៃនេះ ៕

ស្វែងយល់បន្ថែម