លំនៅឋានអារ៉ាខាវ៉ា គឺជាគម្រោងទី២ក្រោមការដឹកនាំគ្រប់គ្រងពីក្រុមហ៊ុមេគឺ ក្រុមហ៊ុនអារ៉ាខាវ៉ា ខូ អិលធីឌី បន្ទាប់ពីការសាងសង់គម្រោងទី១ ប៊ែលវីយូ សឺវីស អឹផាតមិនស៌ បានចប់សព្វគ្រប់ ។ មិនដូចប៊ែលវីយូ សឺវីស អឹផាតមិនស៌ ទេ គឺ លំនៅឋានអារ៉ាខាវ៉ា សាងសង់ឡើងសម្រាប់លក់ មិនមែនសម្រាប់ជួលទេ ហើយខុនដូកម្ពស់២១ជាន់នេះ មាន១៦អាគារខ្ពស់ឈរជាប់គ្នាយ៉ាងស្រស់ស្អាត។ ការសាងសង់គម្រោងមួយនេះបានចាប់ផ្តើមនៅឆ្នាំ២០១៧ និងបញ្ចប់នៅដើមឆ្នាំ២០២៣។ ចក្ខុវិស័យរបស់គម្រោងគឺដើម្បីជួយប្រជាជនកម្ពុជាឱ្យមានលទ្ធភាពទិញផ្ទះនៅកណ្តាលទីក្រុងភ្នំពេញ ដោយសារតម្លៃបន្ទប់ខុនដូនីមួយៗនៅលំនៅឋានអារ៉ាខាវ៉ា ជាតម្លៃសមរម្យ ហើយ លក្ខខណ្ឌទិញមានភាពងាយស្រួល និង បត់បែនតាមអតិថិជន ។ ភាពជោគជ័យនៃគម្រោងត្រូវបានឆ្លុះបញ្ចាំងដោយចំនួនយូនីតដ៏ច្រើនសន្ធឹកសន្ធាប់ ដែលបានលក់ចេញទៅឱ្យអតិថិជន និង កំនើនសំណើរចូលរស់នៅមានការកើនឡើងជារៀងរាល់ថ្ងៃ ដែលជាកត្តាធ្វើឱ្យលំនៅឋានអារ៉ាខាវ៉ា ក្លាយជាគម្រោងខុនដូតម្លៃសមរម្យនិងមានប្រជាប្រិយភាពខ្លាំង ក្នុងប្រទេសកម្ពុជា។
ស្វែងយល់បន្ថែម